SBU

ព្រឹត្តការណ៍នានា

សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោងស្រាវជ្រាវ៖ «ពុទ្ធសាសនា សន្តិភាព និងសង្គមកម្ពុជា»

សេចក្តីជូនដំណឹង​ ស្តីពីសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ
ផ្នែកក្រោយឧត្តមសិក្សា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សហការជាមួយមូលនិធិអាល្លឺម៉ង់ GIZ សូមនិមន្ត និងអញ្ជើញព្រះសង្ឃ និស្សិត អ្នកស្រាវជ្រាវ និងសាធារណជនទូទៅ ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោងស្រាវជ្រាវ៖
«ពុទ្ធសាសនា សន្តិភាព និងសង្គមកម្ពុជា»
គម្រោងស្រាវជ្រាវនេះដឹកនាំដោយ តេជគុណបណ្ឌិត សាន ពិសិទ្ធិ, លោកបណ្ឌិត ធុន ធារ៉ា និងលោកគ្រូ កែវ ដួង។
សិក្ខាសាលានេះនឹងបង្ហាញលទ្ធផលស្រាវជ្រាវរបស់សិក្ខាកាមចំនួន ១២ រូប លើប្រធានបទស្រាវជ្រាវចំនួន ១១ ដែលរៀបចំឡើងក្រោមមូលបទសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖
១. ការកសាងសន្តិភាព និងការលើកកម្ពស់សមភាពយេនឌ័រ៖ បទពិសោធន៍របស់ស្ត្រីអ្នកប្រតិបត្តិពុទ្ធសាសនា
សម្របសម្រួលកិច្ចពិភាក្សាដោយ លោកស្រីបណ្ឌិត ហៃកឺ លេសម៉ាន់ (Dr. Heike Löschmann)
២. សំឡេងនៃសន្តិភាព៖ បទពិសោធន៍ជីវិតរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ
សម្របសម្រួលកិច្ចពិភាក្សាដោយ លោកស្រីបណ្ឌិត ឌួង សុខឿន
៣. ទំនាក់ទំនងរវាងព្រះធម៌ និងសហគមន៍រស់នៅ
សម្របសម្រួលកិច្ចពិភាក្សាដោយ សាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី
សិក្ខាសាលាខាងលេីនឹងប្រព្រឹត្តទៅ៖
???? កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៦