ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្ដ្រ
សេចក្តីផ្តើម
អនុលោមតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការពារ មាតុភូមិឆ្នាំ២០២៣ ឆ្នាំ២០២៨ និងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាឆ្នាំ២០៥០ រាជរដ្ឋាភិបាលនីតិ កាលទី៧។ ក្នុងនោះពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជក៏មានតួនាទីដ៏សំខាន់ក្នុងការបណ្ដុះបណ្ដាលធនធាន មនុស្សស្របតាមគោលនយោបាយរបស់រាជរដ្ឋភិបាលផងដែរ។ ដោយឡែកផ្នែកពុទ្ធិកមហាវិទ្យាល័យអក្សរសាស្ដ្រគឺ ជាកោសិការមួយជួយជំរុញឱ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជមានដំណើការបានទៅដោយរលូន។
បេសកម្ម
- គ្រប់គ្រងបណ្តុះបណ្តាលសមណនិស្សិត និស្សិត លើឯកទេសអក្សរសាស្ត្រខ្មែរ
- គ្រប់គ្រងបណ្តុះបណ្តាលសមណនិស្សិត និស្សិត លើឯកទេសបរិស្ថានវិទ្យា
- ចូលរួមរៀបចំអភិវឌ្ឍកម្មវិធីសិក្សាទាំងពីរឯកទេសឱ្យស្របទៅនឹងតម្រូវការនិងការវិវត្តរបស់សង្គម
- លើកកម្ពស់ការសិក្សា ស្រាវស្រាវ និងបង្កើនការយល់ដឹងដល់សាស្រ្តចារ្យសមណនិស្សិត និស្សិត
គោលបំណង
- យល់ដឹងអំពីមូលដ្ឋានគ្រឹះនៃបរិស្ថាន។
- មូលហេតុដែលបណ្តាលឱ្យមានការប្រែប្រួលអាកាលធាតុ។
- យល់ដឹងអំពីទំនាក់ទំនងរវាងព្រះពុទ្ធសាសនានិងបរិស្ថាន។
- យល់ដឹងអំពីទំនាក់ទំនងរវាងទេសចរណ៍និងបរិស្ថាន។
- យល់ដឹងអំពីបរិស្ថានធម្មជាតិ បរិស្ថានវប្បធម៌ និង បរិស្ថានកែច្នៃ ជាដើម។
- ក្រោយពីបញ្ចប់ការសិក្សាដោយជោគជ័យ សមណនិស្សិត-និស្សិតអាចក្លាយជា ៖
- សាស្រ្តាចារ្យបង្រៀនផ្នែកបរិស្ថានវិទ្យា ផែនដីវិទ្យា...នៅតាមគ្រឹះស្ថាននានា
- បម្រើការងារបាននៅតាមក្រសួង មន្ទីរនានា ក្នុងស្ថាបនរដ្ឋ ឬ ឯកជនផ្សេងៗ
- អ្នកដឹកនាំនៅតាមគ្រឹះស្ថានសិក្សានានា
- មគ្គុទេសទេសចណ៍
- បុគ្គលិកសហគមន៍ ឬ អង្គការ ដែលទាក់ទងទៅនឹងផ្នែកបរិស្ថាន
- ការគ្រប់គ្រងព្រៃឈើ
- អ្នកស្រាវជ្រាវ និង អភិរក្សបរិស្ថាន។
ថៃ រស្មី 2024-09-09