ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា
សេចក្តីផ្តើម
កម្មវិធីបណ្តុះបណ្តាលជំនាញរដ្ឋបាលអប់រំ ជាកម្មវីធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ លើជំនាញឯកទេសវិទ្យាសាស្រ្តអប់រំ និងរដ្ឋបាលអប់រំ នៅក្នុងវិស័យពុទ្ធចក្រនិងអាណាចក្រ។ កម្មវីធីបណ្តុះបណ្តាល ផ្តោតទាំងលើកម្មវិធីវិជ្ជាជីវៈជំនាញ(Professional Program) និងកម្មវិធីសិក្សាស្រាវជ្រាវ(Academic Program) លើកិច្ចការអប់រំ រដ្ឋបាលអប់រំ និងគ្រប់គ្រងអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្ស សម្រាប់បម្រើការការងារជាអ្នកអប់រំ អ្នករដ្ឋបាលអប់រំ និងអ្នកស្រាវជ្រាវអប់រំ។ កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវអនុវត្តតាមប្រព័ន្ធក្រេឌីត និងមានរយៈពេល ៤ឆ្នាំ ដោយរាប់បញ្ចូលនូវការសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរយៈពេល ១ឆ្នាំ និងការសិក្សាលើមុខវិជ្ជា ជំនាញឯកទេសអប់រំរយៈពេល ៣ឆ្នាំ។ កម្មវិធីនេះ តម្រូវឱ្យសមណនិស្សិត និស្សិត រៀនទាំងទ្រឹស្តី និងការអនុវត្តតាមមុខវិជ្ជាក្នុងឆមាសនីមួយៗ។ សមណនិស្សិត និស្សិត ត្រូវប្រឡងបញ្ចប់មុខវិជ្ជានីមួយៗ ដើម្បីវាយតម្លៃសមត្ថភាពសិក្សា និងវាស់វែងលទ្ធផលសិក្សា។ នៅឆមាស នៃឆ្នាំសិក្សាចុងក្រោយ សមណនិស្សិត និស្សិត ត្រូវធ្វើការស្រាវជ្រាវ រៀបចំ និងសរសេរសារណា។ សមណនិស្សិត និស្សិត ដែលបានបញ្ចប់តាមកម្មវិធីបណ្តុះបណ្តាល ដោយជោគជ័យ នឹងទទួលបានសញ្ញាបត្រ ជំនាញឯកទេសរដ្ឋបាលអប់រំ។
បេសកកម្ម
គ្រប់គ្រងទេពកោសល្យមនុស្ស ដើម្បីចូលរួមចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ខាងការគ្រប់គ្រង។
ធ្វើកិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវ បណ្តុះបណ្តាល និងចែករំលែកលើវិស័យគ្រប់គ្រង។
បណ្តុះបណ្តាល ស្រាវជ្រាវ និងផ្សព្វផ្សាយការគ្រប់គ្រងទូទៅ។
រៀបចំនិងអភិវឌ្ឍព្រះសង្ឃ និងយុវជន ឱ្យមានឥរិយាបថស្វ័យសិក្សាស្រាវជ្រាវ លើគ្រប់គ្រងទូទៅ។
គោលបំណង
ផ្ដល់ដល់ សមណនិសិ្សត និងនិស្សិត នូវចំណេះដឹងទូទៅ និងសមត្ថភាពជំនាញ។
ផ្ដល់ដល់ សមណនិសិ្សត និងនិស្សិត នូវសមត្ថភាពគ្រប់គ្រងខាងអាណាចក្រ និងពុទ្ធិចក្រ។
ផ្ដល់ដល់ សមណនិសិ្សត និងនិស្សិត នូវសមត្ថភាពក្នុងការអនុវត្ដន៍គោលការណ៍គ្រប់គ្រង។
ផ្ដល់ដល់ សមណនិសិ្សត និងនិស្សិត នូវសមត្ថភាពដឹកនាំគ្រប់គ្រងនិងអនុវត្ដន៍ការងារប្រកបដោយ មនសិការវិជ្ជាជីវៈគុណធម៌ក្នុងការចូលរួមអភិវឌ្ឍន៍
ព្រះពុទ្ធសាសនាជាតិ។
ថៃ រស្មី 2024-09-04