SBU

 

   ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្ដ្រ


 

១-សេចក្ដីផ្ដើម       

អនុលោមតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការពារ មាតុភូមិឆ្នាំ២០២៣ ឆ្នាំ២០២៨ និង យុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន​ការងារ សមធម៌ ប្រសិទ្ធ​ភាព និងចីរភាព​ ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច​ចក្ខុវិស័យ​កម្ពុជានា​ឆ្នាំ២០៥០ រាជរដ្ឋាភិបាលនីតិ កាលទី៧។ ក្នុងនោះពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជក៏មានតួនាទី​ដ៏​សំខាន់​ក្នុងការបណ្ដុះបណ្ដាលធនធាន មនុស្ស​ស្របតាម​គោល​នយោបាយរបស់រាជរដ្ឋភិបាលផងដែរ។ ដោយឡែកផ្នែកពុទ្ធិកមហាវិទ្យាល័យអក្សរសាស្ដ្រ គឺ ជាកោសិការ​មួយ​ជួយ​​ជំរុញឱ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​មាន​ដំណើការបានទៅដោយរលូន។

២-បេសកម្ម       

  ១-គ្រប់គ្រងបណ្តុះបណ្តាលសមណនិស្សិត និស្សិត លើ​ឯកទេសអក្សរសាស្ត្រខ្មែរ
  ២-គ្រប់គ្រងបណ្តុះបណ្តាលសមណនិស្សិត និស្សិត លើ​ឯកទេសបរិស្ថានវិទ្យា 
  ៣-ចូលរួមរៀបចំអភិវឌ្ឍកម្មវិធីសិក្សា​ទាំងពីរឯកទេស​ឱ្យស្របទៅនឹង​តម្រូវ​​ការ​​និង​ការវិវត្តរបស់​សង្គម
  ៤-លើកកម្ពស់ការសិក្សា ស្រាវស្រាវ និងបង្កើនការយល់ដឹងដល់សាស្រ្តចារ្យសមណនិស្សិត និស្សិត

៣-​គោលបំណង     


ការសិក្សាលើ​ឯកទេសអក្សរសាស្ត្រខ្មែរនេះមានគោលបំណងឱ្យសមណនិស្សិត និស្សិត ទទួលបាន​នូវ​ចំណេះដឹង និងបទពិសោធន៍​​ផ្សេងៗដូចខាងក្រោម ៖

  • មូលដ្ឋានគ្រឹះនៃអក្សរសាស្រ្តខ្មែរ
  • ​ដំណើរការវិវត្តនៃអក្សរសិល្ប៍ ​និង សិល្បៈ
  • ការវិភាគព្រឹត្តិការណ៍សង្គមតាមរយៈ ​អក្សរសិល្ប៍ខ្មែរ និងអក្សរសិល្ប៍​បរទេស
  • សមណនិស្សិត-និស្សិត ឱ្យចេះវិភាពមូលបញ្ហាក្នុងអក្សរសិល្ប៍
  • ចេះតែងនិពន្ធរឿងខ្លីៗ ដូចជា ប្រលោម​​​លោកខ្នាតខ្លី រឿងកំប្លែងខ្លីៗដែល​​បង្កប់​នូវ​អត្ថន័យ​និង​ខ្លឹមសារ​អប់រំសង្គម។
  • ក្រោយពីបញ្ចប់ការសិក្សាដោយជោគជ័យ សមណនិស្សិត និស្សិតអាចក្លាយជា ៖
  • សាស្រ្តាចារ្យបង្រៀនផ្នែកអក្សរសាស្រ្តខ្មែរនៅតាមគ្រឹះស្ថាននានា
  • បម្រើការងារបាននៅតាមក្រសួង មន្ទីរនានាក្នុងស្ថាបនរដ្ឋ និង ឯកជនផ្សេងៗ
  • អ្នកនយោបាយ 
  • អ្នកដឹកនាំតាមអង្គភាព ឬ ស្ថាប័ននានា
  • ជាអ្នកស្រាវជ្រាវ និង ប្រវត្តិសាស្ត្រ
  • អ្នកតែងនិពន្ធ និង កវី
  • អ្នកអភិរក្សវប្បធម៌ជាតិ។

លាងហេង 2024-08-31