ហាវិទ្យាល័យទស្សនវិទ្យា
សេចក្តីផ្តើម
សង្គមវិទ្យា គឺជាការសិក្សាអំពីសង្គមមនុស្ស ដែលរួមមានប្រភពដើម មុខងារ និង បញ្ហារបស់ មនុស្ស។ វាផ្តោតសំខាន់ទៅលើទំនាក់ទំនងរវាងមនុស្ស ក្រុមមនុស្ស វណ្ណៈ អង្គភាព និង វប្បធម៌។ នៅកម្រិតផ្ទាល់ខ្លួន សង្គមវិទ្យាផ្ដោតទៅលើ មូលហេតុនិងផលវិបាកនៃរឿងរ៉ាវ ដូចជាស្នេហារ៉ូមែនទិក ជាតិសាសន៍និងយេនឌ័រ ជម្លោះគ្រួសារ ឥរិយាបថ ការវិវឌ្ឈន៍របស់មនុស្ស និង ជំនឿសាសនា។ នៅកម្រិតសង្គម សង្គមវិទ្យាពិនិត្យ និង បកស្រាយរឿងដូចជាឧក្រិដ្ឋកម្មនិងច្បាប់ ភាពក្រីក្រ និង ទ្រព្យសម្បត្តិ ការរើសអើងនិងការប្រកាន់ពូជសាសន៍ សាលារៀននិងការអប់រំ ក្រុមហ៊ុនអាជីវកម្ម សហគមន៍ និងបដិវត្តសង្គម។ចំពោះកម្រិតសកល សង្គមវិទ្យា សិក្សាពីបាតុភូត ដូចជាកំណើនប្រជាជន និងការធ្វើចំណាកស្រុក សង្គ្រាមនិងសន្តិភាព និងការ អភិវឌ្ឍន៍សេដ្ឋកិច្ច។ ការសិក្សាអំពីប្រធានបទចម្រុះ គឺជាគោលបំណងនៃសង្គមវិទ្យាដើម្បីស្វែងយល់អំពី ឥទ្ធិពលរបស់សកម្មភាព និង គំនិតរបស់មនុស្ស ទៅលើការកែប្រែសង្គម និង ឥទ្ធិពលរបស់សង្គមទៅលើការគិត និង ការបញ្ចេញសកម្មភាពរបស់មនុស្ស។
បេសកកម្ម
សង្គមវិទ្យារុករក និង វិភាគបញ្ហា ដែលសំខាន់ចំពោះជីវិតផ្ទាល់ខ្លួនរបស់យើង សហគមន៍របស់យើង ជាតិរបស់យើង និង ពិភពលោក។ កម្មវិធីសិក្សាក្នុងសង្គមវិទ្យា ត្រូវបានបង្កើតឡើង ដើម្បីបង្ហាញនូវបែបផែន សង្គមដែលមនុស្សរស់នៅ និង ឥទ្ធិពលនៃទម្រង់សង្គមខុសៗ គ្នាទៅលើការរស់នៅរបស់មនុស្ស។ បានទទួលការបណ្ដុះបណ្ដាលផ្នែកសង្គមវិទ្យា ចេះវិភាគពីជីវភាពសង្គមរបស់មនុស្ស និងវិធីសួរសំណួរស្រាវជ្រាវ សំខាន់ៗពីរឿងរ៉ាវក្នុងសង្គម។ ជាទូទៅពួកគេបានរៀនពីរបៀបគិត ការវាយតម្លៃ និងការប្រាស្រ័យទាក់ទងប្រកប ដោយការច្នៃប្រឌិតនិងប្រសិទ្ធភាព។ ទាំងនេះគឺជាសមត្ថភាព ដែលដើរតួយ៉ាងសំខាន់ ក្នុងការចាប់អាជីព ក្នុងវិស័យផ្សេងៗជាច្រើន។
គោលបំណង
ចំណេះដឹងដែលនិស្សិតទទួលបានក្រោយបញ្ចប់ការសិក្សាររយៈពេល៤ឆ្នាំ៖
- យល់ដឹងពីទ្រឹស្តីវិទ្យាសាស្ត្រសង្គម និងវិធីសាស្ត្រស្រាវជ្រាវ
- យល់ដឹងពីការពិព័ណនា វិភាគ ពន្យល់ និងព្យាករណ៍បាតុភូតសង្គម
- យល់ដឹងពីគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងការអភិវឌ្ឍគម្រោង ។
អង្គភាពឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
- តាមក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល
- ជាសាស្ត្រាចារ្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា
- ធ្វើការនៅក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធនឹងវិស័យសុខាភិបាល ។
ថៃ រស្មី 2024-09-02