SBU

ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា  


ដើម្បីឆ្លើយតបទៅតាមកម្មវិធីសិក្សានាពេលបច្ចប្បន្ន ពុទ្ធិកមហាវិទ្យាល័យបានផ្ដល់នូវគំនិតវិភាគមួយចំនួនដល់ សមណនិស្សិត-និស្សិត ពីរបៀបគិតមិនមែនបង្រៀនថាតើអ្វីទៅជាការគិតនោះទេ ។ ពុទ្ធិកមហាវិទ្យាល័យ ទស្សនវិជ្ជា និងសាសនា អភិវឌ្ឍជំនាញការគិតបែបរិះគន់ ពេញចិត្តចំពោះចម្រុះភាពនៃវប្បធម៌ ក្លាយជាអ្នកអាន ដោយប្រុងប្រយ័ត្ន និងសរសេរបានច្បាស់លាស់និងត្រឹមត្រូវ។

  • ចំណេះដឹងមូលដ្ឋានដែលបេក្ខជន ត្រូវចេះសម្រាប់សិក្សាមុខជំនាញ៖ ភាសាខ្មែរ និងពលរដ្ឋវិទ្យា។
  • ដើម្បីទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រលើមុខជំនាញនេះ៖ មានរយៈពេល៤ឆ្នាំ ស្មើនឹង ១៤៤ ក្រេឌីត។
  • ចំណេះដឹងដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ៖
    • មូលដ្ឋានគ្រឹះនៃទស្សនវិជ្ជា ដឹងពីទស្សនវិជ្ជាប្រវត្តិសាស្ត្រ សាសនា និង ទស្សនវិជ្ជាវិទ្យាសាស្ត្រ សង្គម។
    • យល់ដឹងពីប្រវត្តិគំនិតនយោបាយ តក្កវិជ្ជា មូលដ្ឋានគ្រឹះវិទ្យាសាស្ត្រនយោបាយ
    • យល់ដឹងលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងជំនឿផ្សេងៗ
    • ទទួលបានចំណេះដឹង នឹងយល់ច្បាស់លាស់ និងត្រូវទស្សនវិជ្ជាពុទ្ធសាសនាថេរវាទ
    • យល់ដឹងពីទស្សនៈពុទ្ធនិយម ឬផ្លូវធម៌ និងទ្រឹស្ដីផ្លូវលោកផងដែរ ដែលជាត្រូវការចាំបាច់ក្នុង សង្គមខ្មែរ។
    • យល់ដឹងពីរូបនិយម បដិសំយោគ ផែនការយុត្តិសាស្ត្រ និងភាសាអង់ក្លេស។ល។
  • អង្គភាព ឬមូលដ្ឋានដែលសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
    • ជាសាស្ត្រាចារ្យទស្សនវិជ្ជា នៅតាមគ្រឹះស្ថានសិក្សា នានា
    • ជាទស្សនៈវិទូ
    • ធ្វើជាគ្រូបង្រៀន នៅតាមគ្រឹះស្ថានពុទ្ធិកសិក្សា
    • អាចបម្រើការងាររដ្ឋបាលតាមស្ថាប័នរដ្ឋ ក្រុមហ៊ុឯកជន អង្គការ និងស្ថាប័នផ្សេងៗតៀត
    • នឹងអាចក្លាយជាអ្នកដឹកនាំ ស្ថាប័ន និងសង្គមជាតិ។

បេសកកម្ម


  • បង្កើនផលិតភាពធនធានមនុស្ស ទាំងបព្វជិត និងគ្រហស្ថប្រកបដោយចំណេះដឹង និងសមត្ថភាពពេញលេញ តាមរយៈការសិក្សាមូលដ្ឋានគ្រឹះទស្សនវិជ្ជា សាសនវិជ្ជា សង្គមវិទ្យា នីតិសាស្រ្ត ធម្មសាស្រ្ត និងពុទ្ធសាសនា។
  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ក្នុងភាពជាអ្នកដឹកនាំ អ្នកកសាងសន្តិភាព និងអហិង្សាធម៌ផ្អែក លើពុទ្ធវចនៈ និងគោលការណ៍គ្រឹះសុខដុមរម្យនីយកម្មសង្គម ក្នុងវិសាលភាពជាតិ តំបន់ និងអន្តរជាតិ។
  • ផ្តល់ឱ្យសមណនិស្សិត-និស្សិតនូវសេរីភាពសិក្សា និងសេវាសិក្សាពេញលេញទាំងក្នុងក្របខ័ណ្ឌទ្រឹស្តី និង ការអនុវត្តជាក់ស្តែងក្នុងចំណេះដឹងទស្សនវិជ្ជាពុទ្ធសាសនា នីតិសាស្រ្ត សង្គមសាស្រ្ត ការស្រាវជ្រាវ និងនវានុវត្តភាពសិក្សា។
  • បណ្តុះបណ្តាលសមណនិស្សិតនិស្សិតប្រកបដោយក្រមសីលធម៌ និងអភិសមាចារខ្ពស់ឆ្លើយតបទៅនឹងជំនាញ  វិជ្ជាជីវៈការងារ និងបរិយាបន្នសង្គម។
  • អភិរក្ស និងផ្សព្វផ្សាយនូវអត្តសញ្ញាណវប្បធម៌ អារ្យធម៌ និងទស្សនវិជ្ជាខ្មែរក្នុងចំណោមសមាជិក ប្រជាជាតិអាស៊ានក៏ដូចជាបណ្តាប្រទេសលើសកលលោក។
  • រួមចំណែកលើកស្ទួយជីវភាពរស់នៅ និងសេដ្ឋកិច្ចវប្បធម៌របស់អ្នកសិក្សា ប្រកបដោយសេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។

គោលបំណង


  • លើកកម្ពស់ការយល់ដឹងរបស់សមណនិស្សិត -និស្សិត ឱ្យកាន់តែទូលំទូលាយស្តីពីសារៈសំខាន់នៃការសិក្សាទ្រឹស្តី ទស្សនវិជ្ជាបូព៌ាប្រទេស និងបស្ចិមប្រទេសដែលជាមូលដ្ឋានគ្រឹះចម្បងនៃឯកទេសសិក្សាផ្សេងៗ ទៀតក្នុង វិស័យវិទ្យាសាស្រ្តសង្គម។
  • ពង្រឹងសមត្ថភាពជំនាញរបស់សមណ និស្សិត -និស្សិត ស្របទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍសង្គមឈរ លើមូលដ្ឋានចម្បងៗ នៃការបណ្តុះបណ្តាល រួមមាន៖     បញ្ញាសម្បទា បំនិនសម្បទា និងចរិយា សម្បទាប្រកប ដោយសង្គតិភាព។
  • រួមចំណែកលើកកម្ពស់គោលការណ៍អភិបាលកិច្ចគ្រប់គ្រង គុណវុឌ្ឍិសិក្សា និងសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន ដោយឈរលើមូលដ្ឋាននៃការអប់រំសម្រាប់ទាំងអស់គ្នា និងការអប់រំពេញមួយជីវិតប្រកបដោយ ចីរភាព។
  • ពង្រឹងសមត្ថភាពសិក្សា និងជំនាញរបស់សមណនិស្សិត-និស្សិត តាមរយៈការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ ព័ត៌មានវិទ្យា និងសារគមនាគមន៍ (ICT)និងជំនាញទំនាក់ទំនងអន្តរបុគ្គល ស្របតាមកាលៈទេសៈ និងវឌ្ឍនភាពសង្គម។
  1. លើកកម្ពស់មនសិការ ស្មារតី និងទំនួលខុសត្រូវ របស់សមណនិស្សិត-និស្សិត ក្នុងន័យអភិរក្ស និងថែរក្សា អត្តសញ្ញាណ វប្បធម៌ ប្រពៃណីនិងសាសនាជាតិឱ្យបានថ្កុំថ្កើង និងគង់វង្ស។

     កម្មវិធីសិក្សាតាមឆ្នាំនីមួយៗ រួមមាន៖

    ថ្នាក់ឆ្នាំមួលដ្ឋាន    ឆមាសទី១

    ល.រ

     មុខវិជ្ជា 

    កូដ

         ចំនួនម៉ោង  

    ក្រេឌីត

    មូលដ្ឋានគ្រឹះនៃទស្សនវិជ្ជា

    GI.F.Phi.FPhi

    ៤៥

     



     

    ប្រវត្តិពុទ្ធសាសនា

    GI.F.Phi.HBu

    ៤៥
     


     

    ចិត្តវិទ្យា

    GI.F.Phi.Psy

    ៤៥
     


     

    ភាសាអង់គ្លេស

    GI.F.Phi.Eng

    ៤៥
     


     

    គណិតវិទ្យា

    GI.F.Phi.Math

    ៤៥

    សិក្ខាសាលា

     

    ១៥    

     

    សរុប

    ២៤០    

    ១៦

    ថ្នាក់ឆ្នាំមួលដ្ឋាន    ឆមាសទី២

    ល.រ

    មុខវិជ្ជា

    កូដ

      ចំនួនម៉ោង  

    ក្រេឌីត

    ភាសាអង់គ្លេស

    GI.F.Phi.Eng  

    ៤៥    

    ទស្សនវិជ្ជាលោកខាងកើត

    GI.F.Phi.PE   

    ៤៥    

    ប្រវត្តិស្ថាប័នខ្មែរ

    GI.F.Phi.EdA    

    ៤៥    

    សិក្ខាសាលា

     

    ១៥

     ១

     

    សរុប

    ២៤០

    ១៦

    សម្គាល់៖ សម្រាប់ឯកទេសទស្សនវិជ្ជាពុទ្ធសាសនា មុខវិជ្ជាតម្រង់ទិសមាន៖

                     ־    មូលដ្ឋានគ្រឹះនៃទស្សនវិជ្ជា
                     ־    ទស្សនវិជ្ជាលោកខាងកើត

    ថ្នាក់ឆ្នាំទី២ ឆមាសទី១

    ល.រ

    មុខវិជ្ជា

    កូដ

    ចំនួនម៉ោង

    ក្រេឌីត

    សេចក្ដីផ្ដើមព្រះអភិធម្ម

    GI.Phi.IAb

    ៦២

    ពុទ្ធសាសនវិធីក្នុងកម្ពុជរដ្ឋ 

    GI.Phi.RRC

    ៦២

    ប្រវត្តិទស្សនវិជ្ជាពិភាពលោក

    GI.Phi.HWPh

    ៦២

    ពុទ្ធវិន័យ១

    GI.Phi.MCD

    ៣២

    ទស្សនវិជ្ជាខ្មែរ

    GI.Phi.KPh

    ៣២

    ទស្សនវិជ្ជាច្បាប់

    GI.Phi.PhL

    ៣២

    សិក្ខាសាលា

     

    ១៥

    សរុប

    ២៩៧

    ១៩

 ថ្នាក់ឆ្នាំទី២ ឆមាសទី២

ល.រ

មុខវិជ្ជា

កូដ

ចំនួនម៉ោង

ក្រេឌីត

ចិត្តសង្គហវិភាគ១

GI.Phi.AC

៦២  

  ៤

ពុទ្ធសាសនាខ្មែរថេរវាទ

GI.Phi.KTBu

៦២    

ទស្សនវិជ្ជាវិទ្យាសាស្ត្រ

GI.Phi.SPh

៦២    

ពុទ្ធវិន័យ២

GI.Phi.MCD

៣២    

ទស្សនវិជ្ជាឥណ្ឌា

GI.Phi.IPh

៣២   

 ២

នីតិរដ្ឋបាលសាធារណៈ

GI.Phi.PAL

៣២    

សិក្ខាសាលា

 

១៥    

សរុប

២៩៧    

១៩

ឆ្នាំទី៣-ឆមាសទី១

ល.រ

មុខវិជ្ជា

កូដ

ចំនួនម៉ោង

ក្រេឌីត

ចិត្តសង្គហវិភាគ២

GI.Phi.AC

៦២

ទស្សនវិជ្ជាពុទ្ធសាសនាស្ដីពីសង្គម

GI.Phi.BuSPh

៦២

ទស្សនវិជ្ជាសីលធម៌នយោបាយ

GI.Phi.MPPh

៦២

សង្ឃកម្ម

GI.Phi.SAc

៣២

នីតិរដ្ឋធម្មនុញ្ញ

GI.Phi.CL

៣២

ទស្សនវិជ្ជាចិន-ជប៉ុន

GI.Phi.CJPh

៣២

សិក្ខាសាលា

 

១៥

 

 

 

២៩៧

១៩

 

ឆ្នាំទី៣-ឆមាសទី២

ល.រ

មុខវិជ្ជា

កូដ

ចំនួនម៉ោង

ក្រេឌីត

 

ចេតសិកសង្គហបរិច្ឆេទ

GI.Phi.AMS

៦២

 

ទស្សនវិជ្ជាសាសនា

GI.Phi.RPh

៦២

 

ទស្សនវិជ្ជាវិទ្យាសង្គម

GI.Phi.SPh

៦២

 

ចិត្តវិទ្យា

GI.Phi.Psy

៣២

 

ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី

GI.Phi.MaBu

៣២

 

សេចក្ដីផ្ដើមពុទ្ធសាសនាមហាយាន

GI.Phi.MaBu

៣២

 

សិក្ខាសាលា

 

១៥

 

សរុប

២៩៧

១៩

ឆ្នាំទី៤-ឆមាសទី១

ល.រ

មុខវិជ្ជា

កូដ

ចំនួនម៉ោង

ក្រេឌីត

 

រូបសង្គហបរិច្ឆេទ

GI.Phi.AM

៦២

 

ទស្សនវិជ្ជាពុទ្ធសាសនាមហាយាន

GI.Phi.MaPh

៦២

 

ទស្សនវិជ្ជាចិត្តសាស្ត្រ និងអប់រំ

GI.Phi.PsyEPh

៦២

 

ទស្សនវិជ្ជាធម្មនិយាម

GI.Phi.DhPh

៣២

 

ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ

GI.Phi.CrPL

៣២

 

វិធីសាស្ត្រស្រាវជ្រាវ

GI.Phi.ReMTW

៣២

 

សិក្ខាសាលា

១៥

សរុប

២៩៧

១៩

ឆ្នាំទី៤-ឆមាសទី២

ល.រ

មុខវិជ្ជា

កូដ

ចំនួនម៉ោង

ក្រេឌីត

និព្វានសង្គហបរិច្ឆេទ

GI.Phi.AM

៦២

ចរិយាបិដក

GI.Phi.MoC

៦២

វីធីសាស្ត្រសរសេរ

GI.Th.WrMt

៦២

សារណា

 

១៨៦

១២

សរុប

៣៧២

២៤

សរុបទាំង៦ឆមាស

១,៨៥៧

១១៩

                            

 

 

 

ថៃ រស្មី 2024-08-30