ការិយាល័យ
ដើម្បីដំណើរការការអប់រំឱ្យមានគុណភាព ព.ស.ស បានរៀបចំការិយាល័យចំនួន៨ ការិយាល័យទាំង៨នោះគឺ៖
- ការិយាល័យរដ្ឋបាល និង បុគ្គលិក
- ការិយាល័យបច្ចេកទេស និង ធានាគុណភាពសិក្សា
- ការរិយាល័យផែនការ និង ហិរញ្ញកិច្ច
- ការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
- ការិយាល័យសិក្សា និង កិច្ចការនិស្សិត
- ការិយាល័យស្រាវជ្រាវ និង ផ្សព្វផ្សាយ
- ការិយាល័យទំនាក់ទំនង និង សហប្រតិបត្តិការ
- បណ្ណាល័យ
តួនាទីរបស់ការិយាល័យនីមួយៗ
១.ការិយាល័យរដ្ឋបាល និងបុគ្គលិក
- ធានាប្រសិទ្ធភាព សុវត្ថិភាព និងរក្សាការសម្ងាត់នៃដំណើរការរដ្ឋបាល
- គ្រប់គ្រងលើការធ្វើចរាចរលិខិតចេញចូលគ្រប់ប្រភេទ
- គ្រប់គ្រងរក្សាត្រា និងបោះត្រាលើលិខិតគ្រប់ប្រភេទ
- ទទួលបន្ទុកពិធីការ ការៀបចំប្រជុំសិក្ខាសាលា វេទិកា និងពិធីផ្សេងៗ
- ប្រមូលចងក្រងទិន្នន័យ ស្ថិតិ គ្រប់គ្រងគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយនានា
- រៀបចំលិខិតបទដ្ឋានគ្រប់ប្រភេទ
- រៀបចំបណ្ណសម្គាល់មន្ត្រី បុគ្គលិក និងសាស្ត្រាចារ្យគ្រូបង្រៀន
- រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យក្នុងបរិវេណ ព.ស.ស
- រៀបចំសម្រួលមធ្យោបាយ សម្រាប់បេសកកម្មរបស់ ព.ស.ស
- រៀបចំលិខិតស្នើសុំតែងតាំង និងដំឡើងឋានន្តរស័ក្តិដល់មន្ត្រី និងបុគ្គលិក
- រៀបចំទុកដាក់ឯកសាររបស់ពុទ្ធិកសាកលវិទ្យាល័យ
- រៀបចំលិខិតរដ្ឋបាល និងលិខិតបញ្ជាក់នានាសម្រាប់មន្ត្រី និងបុគ្គលិក
- រៀបចំបណ្ណសម្គាល់បុគ្គលិកក្នុងពុទ្ធិកសាកលវិទ្យាល័យ
- គ្រប់គ្រងវត្តមានបុគ្គលិក
- ធ្វើកំណត់ហេតុ របាយការណ៍អង្គប្រជុំ របាយការណ៍តាមរបបកំណត់ និងរបាយការណ៍ជំនាញពុទ្ធិកសាកលវិទ្យាល័យ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការចាំបាច់របស់ពុទ្ធិកសាកលវិទ្យាល័យ
២. ការិយាល័យបច្ចេកទេស និងធានាគុណភាពសិក្សា
- ធានាគុណភាពអប់រំរបស់ ព.ស.ស
- ពិនិត្យ និងតាមដានដំណើរការបង្រៀន និងការសិក្សាប្រចាំថ្ងៃ
- ស្រង់វត្តមានរបស់សាស្ត្រាចារ្យ និងសមណនិស្សិត-និស្សិត
- រៀបចំកម្រងឯកសារវាយតម្លៃការបង្រៀនរបស់សាស្ត្រាចារ្យ/គ្រូបង្រៀនក្នុងឆមាសនីមួយៗ
- រៀបចំនីតិវិធី និងឯកសារសម្រាប់ដំណើរការវាយតម្លៃគ្រប់អង្គភាពក្រោមឱវាទរបស់ ព.ស.ស
- ធ្វើទំនាក់ទំនងជាមួយនឹងស្ថាប័នវាយតម្លៃគុណភាពអប់រំ
- សម្របសម្រួល និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងគុណភាពអប់រំ
- បញ្ជូនលទ្ធផលនៃការវាយតម្លៃដល់ថ្នាក់ដឹកនាំដើម្បីពិនិត្យ និងសម្រេច
- ធ្វើកំណត់ហេតុ និងរបាយការណ៍នៃអង្គប្រជុំក្នុងការវាយតម្លៃ
- បញ្ជូនរបាយការណ៍លទ្ធផលនៃការវាយតម្លៃ
- ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស
- ទទួលបន្ទុកអនុវត្តរាល់ភារកិច្ចដែល ព.ស.ស ប្រគល់ជូន
៣.ការិយាល័យផែនការ និងហិរញ្ញកិច្ច
- រៀបចំបង្កើតផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងផែនការថវិការប្រចាំឆ្នាំរបស់ ព.ស.ស
- សហការរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ សិក្ខាសាលា សន្និសីទនានា
- រៀបចំចុះបញ្ជីសារពើភណ្ឌ គ្រប់គ្រង និងថែទាំចលនទ្រព្យ អចលនទ្រព្យរបស់ ព.ស.ស
- វិភាគ និងកសាងផែនការហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍសកម្មភាពបណ្តុះបណ្តាលធនធានមនុស្សរបស់ ព.ស.ស
- គ្រប់គ្រង និងចាត់ចែងចំណូល ចំណាយថវិការរបស់ ព.ស.ស ឲ្យស្របតាមច្បាប់ហិរញ្ញវត្ថុ
- រៀបចំប្រាក់ម៉ោងប្រចាំខែ ឆមាស ថវិការប្រឡង សារណា កម្មសិក្សា និងលើកគម្រោងស្នើសុំថវិកា ទៅក្រសួង
- ធ្វើរបាយការណ៍បូកសរុបចំណូលចំណាយថវិការបស់ ព.ស.ស ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ
- បូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ពុទ្ធិកសាកលវិទ្យាល័យ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំបន្ត
- ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស
- អនុវត្តភារកិច្ចមួយចំនួនទៀត ដែលពុទ្ធិកសាកលវិទ្យាល័យប្រគល់ជូន
៤.ការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
- ចូលរួមរៀបចំផែនការយុទ្ធសាស្រ្ត ផែនការអភិវឌ្ឍ និងគម្រោងថវិការបស់ព.ស.ស
- រៀបចំផែនការសកម្មភាពប្រចាំឆ្នាំ
- រៀបចំ និងអភិវឌ្ឍកម្មវិធីសិក្សា
- គ្រប់គ្រង និងអនុវត្តកម្មវិធីសិក្សា
- ទំនាក់ទំនងផ្ទាល់ជាមួយនឹងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៃក្រសួងអប់រំយុវជន និងកីឡា
- ចូលរួមក្នុងការជ្រើសរើសសាស្ត្រាចារ្យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
- រៀបចំកាលវិភាគ និងបែងចែកម៉ោងបង្រៀនសម្រាប់សាស្រ្តាចារ្យ
- គ្រប់គ្រងស្ថិតិសមណនិស្សិត-និស្សិត
- រៀបចំ និងស្នើសុំបោះពុម្ពវិញ្ញាបនត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
- រៀបចំការប្រឡងដំណាច់ឆមាស និងប្រឡងសង្រ្គោះបូកសរុបលទ្ធផលប្រឡង និងប្រកាសលទ្ធផល
- ទំនាក់ទំនង និងដោះស្រាយបញ្ហាសាស្រ្តាចារ្យជាមួយសមណនិស្សិត-និស្សិត
- រៀបចំលិខិតបញ្ជាក់ការសិក្សាបញ្ចប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
- សហការគ្រប់គ្រងការងារពាក់ព័ន្ធនឹងកិច្ចការថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជាមួយទីតាំងគោល
- ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស
- ទទួលបន្ទុកអនុវត្តរាល់ភារកិច្ចដែល ព.ស.ស ប្រគល់ជូន
៥.ការិយាល័យសិក្សា និងកិច្ចការនិស្សិត
- គ្រប់គ្រងស្ថិតិសមណនិស្សិត-និស្សិតរបស់ ព.ស.ស
- រៀបចំលិខិតបញ្ជាក់ការសិក្សា ព្រឹត្តិបត្រពិន្ទុ សញ្ញាបត្របណ្តោះអាសន្ន និងសញ្ញាបត្រជូនសមណនិស្សិត-និស្សិត
- គ្រប់គ្រង និងរក្សាសំណុំឯកសារព្យួរការសិក្សា ផ្ទេរការសិក្សា និងបោះបង់ការសិក្សារបស់សមណនិស្សិត-និស្សិត
- ទំនាក់ទំនងរាល់កិច្ចការសមណនិស្សិត-និស្សិតជាមួយពុទ្ធិកមហាវិទ្យាល័យ
- គ្រប់គ្រង ថែទាំបន្ទប់ពិសោធន៍ សាលសហសិក្សា
- ធ្វើបណ្ណសម្គាល់សមណនិស្សិត-និស្សិត
- រៀបចំការប្រឡងពាក់កណ្តាលឆមាស ប្រឡងឆមាស ប្រឡងសង្រ្គោះ បុកសរុបលទ្ធផលប្រឡងលទ្ធផលសារណា និងប្រកាសលទ្ធផល
- សហការជាមួយការិយាល័យ និងពុទ្ធិកមហាវិទ្យាល័យ
- ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស
- ទទួលបន្ទុកអនុវត្តរាល់ភារកិច្ចដែល ព.ស.ស ប្រគល់ជូន
៦.ការិយាល័យស្រាវជ្រាវ និងផ្សព្វផ្សាយ
- លើកគម្រោងស្រាវជ្រាវលើវិស័យដែល ព.ស.ស បណ្តុះបណ្តាល និងវិស័យពាក់ព័ន្ធ
- សហការជាមួយពុទ្ធិកមហាវិទ្យាល័យ និងស្ថាប័ននានាដើម្បីទ្រទ្រង់ដល់សកម្មភាពស្រាវជ្រាវ
- ស្រាវជ្រាវរកវិធីសាស្រ្ត និងរបកគំហើញថ្មីៗដើម្បីអភិវឌ្ឍន៍ការបណ្តុះបណ្តាលឲ្យមានគុណភាព
- ចងក្រង និងបោះពុម្ពផ្សាយនូវឯកសារស្នាដៃសំខាន់ៗ និងទស្សនាវដ្តី ព្រឹត្តិបត្ររបស់ ព.ស.ស
- រៀបចំសិក្ខាសាលាបាឋកថាសន្និសីទ
- រៀបចំគម្រោង និងជំរុញលើកទឹកចិត្តដល់ការស្រាវជ្រាវរបស់សមណនិស្សិត-និស្សិត
- គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់ ព.ស.ស
- ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស
- ទទួលបន្ទុកអនុវត្តរាល់ភារកិច្ចដែល ព.ស.ស ប្រគល់ជូន
៧. ការិយាល័យទំនាក់ទំនង និងសហប្រតិបត្តិការ
- ធ្វើទំនាក់ទំនងជាមួយ ក្រសួង ស្ថាប័ន គ្រឹះស្ថានឧត្តមសិក្សាជាតិ-អន្តរជាតិដើម្បីស្វែងរកអាហារូបករណ៍និងការផ្លាស់ប្តូរបទពិសោធ ទស្សនកិច្ចសិក្សាសម្រាប់មន្រ្តីសាស្រ្តាចារ្យ/គ្រូបង្រៀន សមណនិស្សិត-និស្សិត
- សហប្រតិបត្តិការជាមួយ ស្ថាប័ន គ្រឹះស្ថានឧត្តមសិក្សា អង្គការ សមាគម សប្បុរសជនដើម្បីជាដៃគូ និងការឧបត្ថម្ភគាំទ្រ
- ជួយសម្រួលលិខិតបទដ្ឋានគតិយុត្តិ និងបដិសណ្ឋារកិច្ចដល់ថ្នាក់ដឹកនាំ ព.ស.ស និងភាគីជាដៃគូ
- រៀបចំ ចងក្រង និងទុកដាក់ឯកសារពាក់ព័ន្ធវិស័យរបស់ខ្លួន
- ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស
- ទទួលបន្ទុកអនុវត្តរាល់ភារកិច្ចដែល ព.ស.ស ប្រគល់ជូន
៨.បណ្ណាល័យ
- រៀបចំគ្រប់គ្រងបណ្ណាល័យនិងឯកសារគ្រប់ប្រភេទតម្កល់ទុកក្នុងបណ្ណាល័យ
- គ្រប់គ្រងរក្សាសៀវភៅគោលនិងឯកសារយោងនៃឆ្នាំសិក្សាទាំងអស់
- ធ្វើទំនាក់ទំនងនិងទទួលជំនួយជាសៀវភៅនិងឯកសារពីសប្បុរសជននិងស្ថានប័នផ្សេងៗសម្រាប់បណ្ណាល័យ
- សហការជាមួយអង្គការ ស្ថាប័នជាតិ-អន្តរជាតិ ដើម្បីប្រមូលផ្តុំឯកសារគ្រប់ប្រភេទ
- ប្រមូលចងក្រងឯកសារកម្រដើម្បីបោះពុម្ពតម្កល់ក្នុងបណ្ណាល័យ
- រៀបចំចុះលេខកូដធ្វើចំណាត់ថ្នាក់សៀវភៅឯកសារ (សំណេរ សំឡេង រូបភាព) តាមវិស័យមួយៗ
- បម្រើសេវាបណ្ណាល័យដល់សាស្រ្តាចារ្យ/គ្រូបង្រៀន សមណនិស្សិត-និស្សិត និងសាធារណជន
- រៀបចំបណ្ណសមាជិក និងគ្រប់គ្រងបញ្ជីអ្នកចូលអាននិងស្រាវជ្រាវ
- ចុះបញ្ជី និងគ្រប់គ្រងសម្ភារៈរូបវន្ត និងឧបករណ៍ជំនួយដល់ការសិក្សាស្រាវជ្រាវ ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស
- ទទួលបន្ទុកអនុវត្តរាល់ភារកិច្ចដែល ព.ស.ស ប្រគល់ជូន
ថៃ រស្មី 2024-09-17