ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្ក្រឹតនិងភាសាបរទេស
សេចក្តីផ្តើម
ការសិក្សាលើឯកទេសអក្សរសាស្ដ្រអង់គ្លេស ដើម្បីអោយសមណនិស្សិត-និស្សិត ទទួលបាននូវចំណេះដឹងផ្សេងៗតាមរយៈភាសាអង់គ្លេស និងបទពិសោធន៍ផ្សេងៗដូចខាងក្រោម៖
ចេះពាក្យពេចយល់ដឹងវេយ្យាករណ៍អង់គ្លេស
យល់ដឹងពីប្រវត្ដិសាស្ដ្រកម្ពុជា
យល់ដឹងពីប្រពៃណីវប្បធម៌ទំនៀមទម្លាប់របស់កម្ពុជា
- យល់ដឹងពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា
- យល់ដឹងពីរបៀបប្រមូលទិន្នន័យ ទ្រឹស្ដីសរសេរសារណា
- ចេះពីរបៀបទំនាក់ទំនងជាភាសាអង់គ្លេស
មានសិល្បៈក្នុងការបង្រៀន
បង្កើតគំនិតក្នុងការគិតពិចារណាវិភាគរកអ្វីខុសនិងត្រូវ
យល់ដឹងពីទ្រឹស្ដី ទស្សនវិជ្ជាព្រះពុទ្ធសាសនា
យល់ដឹងពីអាស៊ាន
យល់ដឹងពីវប្បធម៌ផ្សេងៗ
ចេះបកប្រែពីភាសាអង់គ្លេសមកជាភាសាខ្មែរ
យល់ដឹងពីអក្សរសិល្ប៍អង់គ្លេស
ក្រោយពីរបញ្ចប់ការសិក្សាដោយជោគជ័យ សមណនិស្សិត-និស្សិតអាចក្លាយជា៖
គ្រូបង្រៀនភាសាអង់គ្លេសប្រកបដោយបច្ចេកទេស
អ្នកបកប្រែភាសាអង់គ្លេស
អ្នកដឹកនាំតាមវិទ្យាស្ថាននានា
គ្រូបង្រៀនផ្នែកប្រវត្ដិសាស្ដ្រកម្ពុជា
អ្នកស្រាវជ្រាវ។
មុខវិជ្ជាត្រូវសិក្សា
ចំណេះដឹងជាមូលដ្ឋានដែលសមណនិស្សិត-និស្សិតត្រូវសិក្សា ត្រូវបានកំណត់ជាប្រព័ន្ធក្រេឌីតដោយសិក្សាក្នុង រយះពេល៤ឆ្នាំ ស្មើនឹង ១៣៣ ក្រេឌីត។ ក្នុងមួយឆ្នាំសិក្សា ចំនួន ៣២ក្រេឌីត ចំណែកថ្នាក់ឆ្នាំទី៤ សិក្សា ចំនួន២៥ក្រេឌីត ក្នុងមួយឆ្នាំ រួមទាំងការសរសេរសារណា ១២ក្រេឌីត ។ មុខវិជ្ជានីមួយៗត្រូវសិក្សា
រយៈពេល៣ម៉ោង ក្នុងមួយសប្ដាហ៍ ដោយសិក្សារយៈពេល ១៥សប្ដាហ៍ ស្មើនឹង ៤៥ម៉ោង ក្នុងមួយឆមាស។
ថៃ រស្មី 2024-09-06