បច្ចុប្បន្ន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដឹកនាំដោយ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ជាព្រះសាកលវិទ្យាធិការ និងមានព្រះសាកលវិទ្យាធិការរង ព្រឹទ្ធ បុរស ព្រឹទ្ធបុរសរង លោកគ្រួសាស្ត្រាចារ្យ ព្រមទាំងមន្ត្រីសង្ឃ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័ត្រចិត្តសរុបទាំង ០៣ ទីតាំង មានចំនួន ៣១៩ រូប (សព្វជិត ៣២ អង្គ ប្រុស ២៥៥ នាក់ និងស្រី ៣២ នាក់)។ សម្រាប់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (រាជធានីភ្នំពេញ)កំពុងបើកដំណើរការបណ្តុះបណ្តាល សមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រចំនួន៤ មហាវិទ្យាល័យ និង ០៨ ឯកទេស ដែលមានទិន្នន័យដូចខាងក្រោម៖
១) ថ្នាក់បរិញ្ញាបត្រ
ល.រ | មហាវិទ្យាល័យ | ឯកទេស | ព្រះសង្ឃ | ប្រុស | ស្រី | សរុប |
---|---|---|---|---|---|---|
១ | ទស្សនវិទ្យានិងពុទ្ធសាសនា | ទស្សនវិជ្ជាពុទ្ធសាសនា | ៥ | ៣ | ២ | ១០ |
នីតិសាស្ត្រ | ៤៧ | ៦៩ | ៨៣ | ១៩៩ | ||
២ | វិទ្យាសាស្ត្រអប់រំនិងព័ត៌មាន | រដ្ឋបាលអប់រំ | ៤៦ | ៤១ | ៦៧ | ១៥៤ |
គ្រប់គ្រងទូទៅ | ១៩ | ២៧ | ៤២ | ៨៨ | ||
៣ | អក្សរសាស្ត្រ | អក្សរសាស្ត្រខ្មែរ | ៥៤ | ៤៦ | ១៨១ | ២៨១ |
បរិស្ថាន | ១ | ៣ | ៧ | ១១ | ||
៤ | បាលី សំស្ក្រឹត និងភាសាបរទេស | ភាសាបាលី | ៣៥ | ៦ | ២ | ៤៣ |
អក្សរសាស្ត្រអង់គ្លេស | ២៧ | ១៥ | ៣៥ | ៧៧ | ||
សរុបទាំងអស់ | ២៣៤ | ២១០ | ៤១៩ | ៨៦៣ |
- ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជបានបន្តបេសកកម្ម របស់ខ្លួន ក្នុងការបណ្តុះបណ្តាល សមណនិស្សិត និស្សិត ឱ្យទទួលបានចំណេះដឹង បំណិនជំនាញ និងអភិសមាចារប្រកបដោយ ការទទួលខុសត្រូវខ្ពស់ក្នុងសង្គម។ លើសពីនេះទៅទៀត ពុទ្ធិកសាកលវិទ្យាល័យមួយនេះត្រូវ បានគេស្គាល់ជាទូទៅថាជាសាកលវិទ្យាល័យសម្រាប់តែព្រះសង្ឃសិក្សាប៉ុណ្ណោះ ពុំសូវឃើញ ឬត្រូវបានគេដឹងជាគ្រហស្ថអាចចូរមកសិក្សានៅសាកលវិទ្យាល័យមួយនេះបានឡើយ ប៉ុន្តែនៅក្នុងដំណាក់កាលប៉ុន្មានឆ្នាំចុងក្រោយនេះ គណៈកម្មការស្រាវជ្រាវនិងចងក្រង របាយការណ៍បានពិនិត្យឃើញថា សមណនិស្សិត និស្សិតចូលមកសិក្សាមានភាពចម្រុះ ស្ថានភាពនេះមានការប្រែប្រួលគួរឱ្យចាប់អារម្មណ៍។ មិនត្រឹមតែប៉ុណ្ណោះ ព័ត៌មានសិក្សាររស់ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ឱ្យសាធារណជន ទូទៅបានស្គាល់ច្បាស់ និងចាប់ផ្តើមបញ្ជូនកូនចៅ ឬបងប្អូនឱ្យមកចូលរៀននៅពុទ្ធិកសាកលវិទ្យាល័យ មួយនេះផងដែរ។ ការបើកទូលាយនេះ បានផ្តល់ឱកាសដល់កុលបុត្រខ្មែរទូទៅដែលមាន ស្ថានភាពគ្រួសារក្រីក្រលំបាក បានបន្តការសិក្សារបស់ខ្លួននៅកម្រិតឧត្តមសិក្សាបាន ព្រោះពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជាសាកលវិទ្យាល័យរបស់រដ្ឋ ដែលផ្តល់អាហារូបករណ៍ 100%ដល់សមណនិស្សិត និស្សិតសិក្សារយៈពេល៤ឆ្នាំ ដើម្បីជួយកាត់បន្ថយបន្ទុកនៃការ ចំណាយរបស់គ្រួសារ ព្រមទាំងបានផ្តល់នូវចំណេះដឹង សមត្ថភាព ជំនាញយ៉ាងពិតប្រាកដ មិនត្រឹមតែប៉ុណ្ណោះ បានបណ្តុះសីលធម៌វិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះ សំខាន់ក្នុងការអភិវឌ្ឍខ្លួនឯង និងសង្គមជាតិ ឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព។ សមណនិស្សិត និស្សិត ដែលចូលមក សិក្សានៅពុទ្ធិកសាកលវិទ្យាល័យមួយនេះ មានសន្ទុះកើនឡើងគួរឱ្យចាប់អារម្មណ៍។
ថៃ រស្មី 2024-10-11