ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្ក្រឹតនិងភាសាបរទេស
សេចក្តីផ្តើម
- អនុលោមតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣ ឆ្នាំ២០២៤ និង យុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាឆ្នំា២០៥០ រាជរដ្ឋាភិបាលនីតិកាលទី៧។ក្នុងនោះពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជក៏មានតួនាទីដ៏សំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។ដោយឡែកផ្នែកពុទ្ធិកមហាវិទ្យាល័យបាលី-សំស្ក្រឹត និងភាសាបរទេស គឺជាកោសិកាមួយជួយជម្រុញឲ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជមានដំណើរការទៅដោយរលូន។ ម្យ៉ាងទៀតពុទ្ធិកមហាវិទ្យាល័យបាលី-សំស្ក្រឹត និង ភាសាបរទេស ផ្ដោតសំខាន់លើភាសាបាលី និង ភាសាសំស្ក្រឹត ដែលជាអត្ដសញ្ញាណរបស់ពុទ្ធិកមហាវិទ្យាល័យ យើង និងជាមូលដ្ឋានគ្រឹះរបស់ពុទ្ធសាសនាព្រមទាំងផ្ដោតលើភាសាអង់គ្លេសផងដែរ។
បេសកកម្ម
- គ្រប់គ្រងបណ្ដុះបណ្ដាលសមណនិស្សិត-និស្សិត លើឯកទេសភាសាបាលី
- គ្រប់គ្រងបណ្ដុះបណ្ដាលសមណនិស្សិត-និស្សិត លើឯកទេសអក្សសាស្ដ្រអង់គ្លេស
- ចូលរួមធ្វើផែនការ និងរៀបចំកម្មវិធីសិក្សាទាំងពីរឯកទេស ដើម្បីឲ្យឆ្លើយតបទៅនឹងតម្រូវការ និងការវិវត្ដរបស់សង្គម
- សម្របសម្រួលដើម្បីលើកកម្ពស់ការស្រាវជ្រាវ ទំនួលខុសត្រូវដល់សាស្ដ្រាចារ្យ ដើម្បីគុណវុឌ្ឍិ និង គុណផលនៃការបង្រៀន។
- ទទួលបំពេញការងារដែលសម្ដេចព្រះសាកលវិទ្យាធិកា រប្រគល់ជូនជាយថាហេតុ។
គោលបំណង
ការសិក្សាលើឯកទេសភាសាបាលីនេះ មានគោលបំណងឲ្យសមណនិស្សិត-និស្សិតទទួលបាននូវ ចំណេះដឹង និងបទពិសោធន៍ផ្សេងៗដែលទាក់ទងទៅនឹង៖
មូលដ្ឋាននៃភាសាសាស្ដ្រា
មូលដ្ឋាននៃទ្រឹស្ដីពុទ្ធសាសនា
អក្សរសិល្ប៍បាលី-សំស្ក្រឹត
សមត្ថភាពក្នុងការសិក្សាស្រាវជ្រាវ និងតែងនិពន្ធនានា។
ក្រោយពីបញ្ចប់ការសិក្សាដោយជោគជ័យ សមណនិស្សិត-និស្សិតអាចក្លាយជា៖
បញ្ញវន្ដ(បព្វជិត, គ្រហស្ថ)
អាចក្លាយជាវាគ្មិនដ៏មានវោហារ
សាស្ដ្រាចារ្យភាសាបាលី-សំស្ក្រឹត ឬអក្សរសាស្ដ្រខ្មែរ នៅតាមគ្រឹះស្ថាននានា
ជាអ្នកអប់រំដ៏ប៉ិនប្រសប់
ជាអ្នកស្រាវជ្រាវដ៏ជំនាញ
ជាអ្នកដឹកនាំពោរពេញដោយចំណេះដឹង។
ថៃ រស្មី 2024-09-05