SBU

មហាវិទ្យាល័យទស្សនវិទ្យា  

 

   សេចក្តីផ្តើម 

ជំនាញនីតិសាស្រ្ត ឬ ជំនាញច្បាប់ ជាជំនាញដែលសិក្សាពីសំណុំវិធានគតិយុត្តិទាំងឡាយដែលត្រូវបានបង្កើតឡើង ដើម្បីធ្វើការគ្រប់គ្រងសណ្តាប់ធ្នាប់សង្គមឬដើម្បីរៀបចំសង្គមឱ្យមានស្ថិរភាព និងរបៀបរៀបរយល្អ ឬក៏អាចនិយាយបានថា ជាលិខិតបទដ្ឋានគតិយុត្តិ ដែលត្រូវបានចេញដោយស្ថាប័ននីតិបញ្ញត្តិ និងការដាក់ទណ្ឌកម្ម លើបុគ្គល មានកំហុសជាដើម ។ ម្យ៉ាងទៀតជំនាញនីតិសាស្រ្តជាជំនាញមួយដែលអាចផ្តល់ឱ្យអ្នកនូវភាពជាអ្នក ដឹកនាំ នឹងបង្ហាញពីគន្លងផ្លូវដែល ត្រូវដើរ។ អត្ថប្រយោជន៍នៃការសិក្សានូវមុខជំនាញនេះ និស្សិតនឹងទទួលបាននូវអារម្មណ៍ ពោរពេញទៅដោយការជឿ ទុកចិត្តលើខ្លួនឯងពីព្រោះពួក

គេបានយល់ដឹងអំពីច្បាប់ និងបទបញ្ញត្តិសំខាន់ៗ ជាច្រើនដែលមានទំនាក់ទំនងទៅនឹង អ្នកដែលធ្វើការខាងផ្នែកច្បាប់ និង នយោបាយដែលមានការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងធ្វើការពង្រីកចំណេះដឹង ទាក់ទងនឹងសង្គម និង បញ្ហាដែលកើតឡើងក្នុងពិភព លោកសព្វថ្ងៃផងដែរ ។

បេសកកម្ម   

  •  បង្កើនផលិតភាពធនធានមនុស្ស ទាំងបព្វជិត និងគ្រហស្ថ ប្រកបដោយចំណេះដឹង និងសមត្ថភាពពេញលេញ តាមរយៈការសិក្សាមូលដ្ឋានគ្រឹះទស្សនវិជ្ជា សាសនវិជ្ជា សង្គមវិជ្ជា នីតិសាស្រ្ត ធម្មសាស្រ្ត និងពុទ្ធសាសនា។
  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ក្នុងភាពជាអ្នកដឹកនាំ អ្នកកសាងសន្តិភាព និងអហិង្សាធម៌ផ្អែកទៅលើ ពុទ្ធវចនៈ និងគោលការណ៍គ្រឹះសុខដុមរម្យនីយកម្មសង្គម ក្នុងវិសាលភាពជាតិ តំបន់ និងអន្តរជាតិ។
  • ផ្តល់ឱ្យសមណនិស្សិត-និស្សិតនូវសេរីភាពសិក្សា និងសេវាសិក្សាពេញលេញទាំងក្នុងក្របខ័ណ្ឌទ្រឹស្តី និងការ អនុវត្តជាក់ស្តែង ក្នុងចំណេះដឹងទស្សនវិជ្ជាពុទ្ធសាសនា នីតិសាស្រ្ត សង្គមសាស្រ្ត ការស្រាវជ្រាវ និងនវានុវត្ត ភាពសិក្សា។
  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ប្រកបដោយក្រមសីលធម៌ និងអភិសមាចារខ្ពស់ឆ្លើយតបទៅនឹងជំនាញ វិជ្ជាជីវៈការងារ និងបរិយាបណ្ណសង្គម។
  •  អភិរក្ស និងផ្សព្វផ្សាយនូវអត្តសញ្ញាណវប្បធម៌ អារ្យធម៌ និងទស្សនវិជ្ជាខ្មែរ ក្នុងចំណោមសមាជិក ប្រជាជាតិ  អាស៊ាន   ក៏ដូចជាបណ្តាប្រទេសលើសកលលោក។

គោលបំណង  

  • លើកកម្ពស់ការយល់ដឹងរបស់សមណនិស្សិត-និស្សិត ឱ្យកាន់តែទូលំទូលាយឡើងស្តីពីសារៈសំខាន់នៃការសិក្សា ទ្រឹស្តីទស្សនវិជ្ជាបូព៌ាប្រទេស និងបស្ចិមប្រទេសដែលជាមូលដ្ឋានគ្រឹះចម្បងនៃឯកទេសសិក្សាផ្សៗ ទៀតក្នុង វិស័យវិទ្យាសាស្រ្តសង្គម។
  • ពង្រឹងសមត្ថភាពជំនាញរបស់សមណនិស្សិត-និស្សិត ស្របទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍសង្គមឈរលើ មូលដ្ឋានចម្បងៗ នៃការបណ្តុះបណ្តាល រួមមាន៖     បញ្ញាសម្បទា បំណិនសម្បទា និងចរិយា សម្បទា ប្រកបដោយសង្គតិភាព។
  • រួមចំណែកលើកកម្ពស់គោលការណ៍អភិបាលកិច្ចគ្រប់គ្រងគុណវុឌ្ឍិសិក្សា និងសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀនដោយ ឈរលើមូលដ្ឋាននៃការអប់រំសម្រាប់ទាំងអស់គ្នា និងការអប់រំពេញមួយជីវិត ប្រកបដោយចីរភាព។
  • ពង្រឹងសមត្ថភាពសិក្សា និងជំនាញរបស់សមណនិស្សិត-និស្សិត តាមរយៈការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ ព័ត៌មានវិទ្យា សារគមនាគមន៍ (ICT) និងជំនាញទំនាក់ទំនងអន្តរបុគ្គល ស្របតាមកាលៈទេសៈ និងវឌ្ឍនភាព សង្គម។
  • លើកកម្ពស់មនសិការ ស្មារតី និងទំនួលខុសត្រូវ របស់សមណនិស្សិត-និស្សិត ក្នុងន័យអភិរក្ស និងថែរក្សា អត្តសញ្ញាណ វប្បធម៌ ប្រពៃណី សាសនា និងជាតិ ឱ្យបានថ្កុំថ្កើង និងគង់វង្ស។

ថៃ រស្មី 2024-09-01