SBU

  ពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ 

១.ប្រវត្តិ
 ពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូក្របខ័ណ្ឌក្នុងវិស័យពុទ្ធិកសិក្សាទាំង៤កម្រិត មានគ្រូពុទ្ធិកបឋមសិក្សា គ្រូពុទ្ធិកមធ្យមសិក្សា និងគ្រូក្របខ័ណ្ឌពុទ្ធិកឧត្តមសិក្សា(បង្រៀននៅពុទ្ធិកសាកលវិទ្យាល័យ) ដែលត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ០៥ អ.ន.ក្រ.បក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០៦ របស់រដ្ឋាភិបាលកម្ពុជា។

២.សកម្មភាព

  • រៀបចំផ្សព្វផ្សាយជូនដំណឹងសម្រាប់ការប្រឡងជ្រើសរើសគ្រូគ្រប់ភូមិសិក្សាសម្រាប់ឆ្នាំនីមួយៗទៅ  តាម ផែនការរបស់ពុទ្ធិកសាកលវិទ្យាល័យ
  • រៀបចំការប្រឡងជ្រើសរើសគរុសមណសិស្ស-គរុសិស្សនិងគរុសមណនិស្សិតនិស្សិតសម្រាប់ឆ្នាំនីមួយៗ 
  • បណ្តុះបណ្តាលវត្តគរុកោសល្យដល់គរុសមណសិស្ស-គរុសិស្ស និងគរុសមណនិស្សិត-និស្សិត ពីកម្រឹត
         បឋមរហូតដល់ក្រោយឧត្តម
  • ត្រួតពិនិត្យតាមដាន និងចូលរួមរៀបចំ អភិវឌ្ឍកម្មវិធីសិក្សាឱ្យស្របតាមនិយាមគរុកោសល្យ និងតម្រូវ
    ការនៃការវិវត្តរបស់សង្គម
  • លើកកម្ពស់ការសិក្សាស្រាវជ្រាវ និងបង្កើនការយល់ដឹងលើផ្នែកគរុកោសល្យ
  • សហការជាមួយពុទ្ធិក មហាវិទ្យាល័យផ្សេងទៀតនៅក្នុងពុទ្ធិកសាកលវិទ្យាល័យ
  • សហការជាមួយគ្រឹះស្ថានជាតិ និងអន្តរជាតិផ្នែកគរុកោសល្យ
  • រៀបចំវិញ្ញាបនបត្រ សញ្ញាបត្រនិងលិខិតបញ្ជាក់ការសិក្សាជូនគរុសមណសិស្ស-គរុសិស្សនិងគរុសមណ  និស្សិត-គរុនិស្សិត
  • រៀបចំកម្មវិធីបង្រៀន គ្រប់គ្រងវគ្គបណ្តុះបណ្តាលគរុកោសល្យ
  • រៀបចំលើកគម្រោងថវិកាសម្រាប់វគ្គបណ្តុះបណ្តាលគរុកោសល្យ
  • រៀបចំដឹកនាំកម្មសិក្សា និងទស្សនកិច្ចសិក្សារបស់គរុសមណសិស្ស-គរុសិស្ស និងគរុសមណនិស្សិត គរុនិស្សិត
  • ធ្វើរបាយការណ៍ជំនាញជូនពុទ្ធិកសាកលវិទ្យាល័យ
  • ទទួលបន្ទុកអនុវត្តរាល់ភារកិច្ចដែលពុទ្ធិកសាកលវិទ្យាល័យប្រគល់ជូន។

៣.ព្រឹត្តិការណ៍

  • ពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យបានបើកវគ្គបណ្តុះបណ្តាលគរុកោសល្យដល់គរុសិស្ស-គរុនិស្សិត ចាប់តាំងពីឆ្នាំ១៩៩៤-២០១៧ និងបានធ្វើសិក្ខាសាលាស្តីពីការបណ្តុះបណ្តាលគ្រូក្របខ័ណ្ឌនិងមន្រ្តីរដ្ឋបាល នៅពុទ្ធិក-សាកលវិទ្យាល័យព្រះសីហនុរាជឆ្នាំ ព្រមទាំងបានចុះធ្វើការស្រាជជ្រាវ។ 

ប្រវត្តិនៃការបណ្តុះបណ្តាល

    ក. គ្រូពុទ្ធិកបឋមសិក្សា

  • នៅក្នុងឆ្នាំ១៩៩៤ យើងធ្វើការបណ្តុះបណ្តាលបាន ៣១អង្គ/នាក់
  • នៅក្នុងឆ្នាំ១៩៩៩ យើងធ្វើការបណ្តុះបណ្តាលបាន ៣០អង្គ/នាក់
  • នៅក្នុងឆ្នាំ២០០១ យើងធ្វើការបណ្តុះបណ្តាលបាន ៣២អង្គ/នាក់
  • នៅក្នុងឆ្នាំ២០០៣ យើងធ្វើការបណ្តុះបណ្តាលបាន ២០អង្គ/នាក់
  • នៅក្នុងឆ្នាំ២០០៦ យើងធ្វើការបណ្តុះបណ្តាលបាន ២០អង្គ/នាក់
  • នៅក្នុងឆ្នាំ២០០៧ យើងធ្វើការបណ្តុះបណ្តាលបាន ២៥អង្គ/នាក់
  • នៅក្នុងឆ្នាំ២០០៨ យើងធ្វើការបណ្តុះបណ្តាលបាន ២០អង្គ/នាក់
  • នៅក្នុងឆ្នាំ២០០៩ យើងធ្វើការបណ្តុះបណ្តាលបាន ២២អង្គ/នាក់
  • ក្នុងឆ្នាំ២០១០ យើងធ្វើការបណ្តុះបណ្តាលបាន ១១៤អង្គ/នាក់
  • ក្នុងឆ្នាំ២០១១ យើងធ្វើការបណ្តុះបណ្តាលបាន ៥០អង្គ/នាក់
  • នៅក្នុងឆ្នាំ២០១២ យើងធ្វើការបណ្តុះបណ្តាលបាន ៥០អង្គ/នាក់
  • នៅក្នុងឆ្នាំ២០១៣ យើងធ្វើការបណ្តុះបណ្តាលបាន ៥០អង្គ/នាក់
  • នៅក្នុងឆ្នាំ២០១៧ យើងធ្វើការបណ្តុះបណ្តាលបាន ២០អង្គ/នាក់

សរុបយើងបានធ្វើការបណ្តុះបណ្តាលគ្រូពុទ្ធិកបឋមសិក្សាបានចំនួន ៤៨៤ អង្គ/នាក់

    ខ. គ្រូពុទ្ធិកមធ្យមសិក្សា

  • នៅក្នុងឆ្នាំ២០០១ យើងធ្វើការបណ្តុះបណ្តាលបាន ១២អង្គ/នាក់
  • នៅក្នុងឆ្នាំ២០០៣ យើងធ្វើការបណ្តុះបណ្តាលបាន ១៤អង្គ/នាក់
  • នៅក្នុងឆ្នាំ២០០៦ យើងធ្វើការបណ្តុះបណ្តាលបាន ២០អង្គ/នាក់
  • នៅក្នុងឆ្នាំ២០០៧ យើងធ្វើការបណ្តុះបណ្តាលបាន ១៥អង្គ/នាក់
  •  នៅក្នុងឆ្នាំ២០០៨ យើងធ្វើការបណ្តុះបណ្តាលបាន ២០អង្គ/នាក់
  • នៅក្នុងឆ្នាំ២០០៩ យើងធ្វើការបណ្តុះបណ្តាលបាន ២២អង្គ/នាក់
  • នៅក្នុងឆ្នាំ២០១០ យើងធ្វើការបណ្តុះបណ្តាលបាន ៥០អង្គ/នាក់
  • នៅក្នុងឆ្នាំ២០១១ យើងធ្វើការបណ្តុះបណ្តាលបាន ៣០អង្គ/នាក់
  • នៅក្នុងឆ្នាំ២០១២ យើងធ្វើការបណ្តុះបណ្តាលបាន ៣០អង្គ/នាក់
  • នៅក្នុងឆ្នាំ២០១៣ យើងធ្វើការបណ្តុះបណ្តាលបាន ៣០អង្គ/នាក់
  • នៅក្នុងឆ្នាំ២០១៧ យើងធ្វើការបណ្តុះបណ្តាលបាន ១៥អង្គ/នាក់

សរុប    យើងបានធ្វើការបណ្តុះបណ្តាលគ្រូពុទ្ធិកមធ្យមសិក្សាបានចំនួន ២៥៨អង្គ/នាក់

  គ. គ្រូពុទ្ធិកឧត្តមសិក្សា

  • នៅក្នុងឆ្នាំ២០០៦ យើងធ្វើការបណ្តុះបណ្តាលបាន ១០អង្គ/នាក់
  • នៅក្នុងឆ្នាំ២០០៧ យើងធ្វើការបណ្តុះបណ្តាលបាន ១០អង្គ/នាក់
  • នៅក្នុងឆ្នាំ២០០៨ យើងធ្វើការបណ្តុះបណ្តាលបាន ១០អង្គ/នាក់
  • នៅក្នុងឆ្នាំ២០០៩ យើងធ្វើការបណ្តុះបណ្តាលបាន ១២អង្គ/នាក់
  • នៅក្នុងឆ្នាំ២០១០ យើងធ្វើការបណ្តុះបណ្តាលបាន ៣៦អង្គ/នាក់
  • នៅក្នុងឆ្នាំ២០១១ យើងធ្វើការបណ្តុះបណ្តាលបាន ២០អង្គ/នាក់
  • ក្នុងឆ្នាំ២០១២ យើងធ្វើការបណ្តុះបណ្តាលបាន ២០អង្គ/នាក់
  • នៅក្នុងឆ្នាំ២០១៣ យើងធ្វើការបណ្តុះបណ្តាលបាន ២០អង្គ/នាក់
  • នៅក្នុងឆ្នាំ២០១៧ យើងធ្វើការបណ្តុះបណ្តាលបាន ១០អង្គ/នាក់

សរុបយើងបានធ្វើការបណ្តុះបណ្តាលគ្រូពុទ្ធិកឧត្តមសិក្សាបានចំនួន ១៤៨អង្គ/នាក់
ដោយឡែកនៅឆ្នាំ២០១៧នេះដែរយើងក៏បានជ្រើសរើសគ្រូក្របខណ្ឌពុទ្ធិកឧត្តមសិក្សា(បង្រៀននៅ ពុទ្ធិកសាកលវិទ្យាល័យ)មានចំនួន០៥អង្គ/នាក់ទៀត។

សរុបចាប់ពីឆ្នាំ១៩៩៤រហូតដល់ឆ្នាំ២០១៧ យើងបានធ្វើការបណ្តុះបណ្តាលគ្រូក្របខ័ណ្ឌទាំងបួនកម្រិតបានចំនួន ៨៩៥ អង្គ/រូប។    

នៅឆ្នាំ២០១៩ ពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ បានធ្វើសិក្ខាសាលាស្តីពីការបណ្តុះបណ្តាលវិក្រឹតការគ្រូក្របខ័ណ្ឌ និងមន្រ្តីរដ្ឋបាល នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

នៅឆ្នាំ២០២៣ ពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ បានចុះស្រាវជ្រាវក្រោមប្រធានបទ“ផ្នត់គំនិតជនជាតិដើមភាគតិច ក្នុងសតវត្សទី២១ នៅខេត្តេរតនគិរី”។

នៅឆ្នាំ២០២៤ ពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ បានទទួលភារកិច្ច សម្របសម្រួលអនុវត្តការងារចំពោះ គ្រូបង្រៀន និងការរៀនរបស់សមណនិស្សិត-និស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។


 

ថៃ រស្មី 2024-10-11